ព្រះអាទិត្យថ្មីរះលើដែនដីប្រទេសបារាំង

La tristesse s'endors. La mour se réveille. ទីក្រុងលីយ៉ុង ប្រទេសបារាំង វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពន្នរាយ ជាតិថ្កើនថ្កាន។ អតីតកាលមិនអាចបំភ្លេចបាត់ទាំងស្រុងនោះទេគឺវាស្ថិតនៅក្នុងសារណសតិរបស់មនុស្ស គ្រប់គ្នា។ និស្សិតដែលមកបន្តការសិក្សា នៅប្រទេសបារាំង អ្នកខ្លះមិនបានដឹងថាមានអ្វីកើតទ្បើងចំពោះប្រទេសជាតិរបស់ខ្លួននោះទេ។ បើមិនបានសិក្សាស្វែងយល់ ស្រាវជ្រាវពីប្រវតិ្តស្រុកខ្មែរ និងប្រវត្តិទំនាក់ទំនងអន្តរជាតិនោះទេ។ សំណាងល្អដែលមានដែលមានទឹកតាង និងកេរ្តិ៍តំណែល ឬបញ្ញាវន្តខ្មែរខ្លះនៅបរទេស ប្រទេសបារាំងបានបន្សល់ទុក នឹងបន្តសកម្មភាពចែករំលែកដល់យុវជនជំនាន់ក្រោយឪ្យបានសិក្សា និងយល់ដឹងអំពីសង្គ្រាមនៅមុន និងកំទ្បុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលបានកម្ចាយកម្ពុជាដល់សូន្យ។ នៅទីនេះ…

ប៉ារីស និងដំណើរកំសាន្តពីការសិក្សា

ប៉ារីស និងការកំសាន្តពីការសិក្សា Expression parisien: Métro Boulot DoDo នៅប៉ារីសមានតែសីតេអន្តរជាតិទេ ដែលមានវចនានុក្រមភាសាខែ្មរ បារាំង។ មិត្តនិសិ្សតធ្លាប់បានទស្សនាគេហដ្ឋានខ្មែរ Pavillon du Cambodgeធ្លាប់បានចូលបន្ទប់ធ្វើការនៅជាន់ក្រោម ក្បែរកន្លែងបោកគក់ ប៉ុន្តែមិនមានសៀវភៅបកប្រែភាសាខ្មែរទេ។យើងក៏អាចទទួលទានអាហារនៅទីលានសីតេ ហៅថា ផ្ទះអន្តរជាតិ Maison Internationale នៅខាងក្រោមបណ្ណាល័យ។  ស្ថាប្យកម្មសម័យប៉ែលអេប៉ូក៖នៅជាន់ដកមួយ មានអាងហែលទឹក។ បើខែសិសិរដូវ ទឹកនោះមានកម្ដៅអ៊ុនៗអាចហែលបាន មិនរងារទេ។មានទីលាន មានសួនច្បារដែលមានបរិយាកាសល្អជាងទីប្រជុំជន។មិនមានសំលេងយានជំនិះ។ ការសំរាកពីការសិក្សា មិត្តអាចដើរមើលស្ថាប្យកម្មរបស់ផ្ទះនីមួយៗ ស្អាតបែបអរិយ្យធម៌ជាតិរបស់ប្រទេសគេ។គេហដ្ឋានខ្មែរកសាងនៅថ្ងៃទី 24 តុលា…