ប៉ារីស និងដំណើរកំសាន្តពីការសិក្សា

ប៉ារីស និងការកំសាន្តពីការសិក្សា

Expression parisien: Métro Boulot DoDo

នៅប៉ារីសមានតែសីតេអន្តរជាតិទេ ដែលមានវចនានុក្រមភាសាខែ្មរ បារាំង។ មិត្តនិសិ្សតធ្លាប់បានទស្សនាគេហដ្ឋានខ្មែរ Pavillon du Cambodge

ធ្លាប់បានចូលបន្ទប់ធ្វើការនៅជាន់ក្រោម ក្បែរកន្លែងបោកគក់ ប៉ុន្តែមិនមានសៀវភៅបកប្រែភាសាខ្មែរទេ។

យើងក៏អាចទទួលទានអាហារនៅទីលានសីតេ ហៅថា ផ្ទះអន្តរជាតិ Maison Internationale នៅខាងក្រោមបណ្ណាល័យ។

Dictionaire.jpg
Pictured by author

 

Kh Fr.jpg
Pictured by Author

 

ស្ថាប្យកម្មសម័យប៉ែលអេប៉ូក៖

នៅជាន់ដកមួយ មានអាងហែលទឹក។ បើខែសិសិរដូវ ទឹកនោះមានកម្ដៅអ៊ុនៗអាចហែលបាន មិនរងារទេ។

មានទីលាន មានសួនច្បារដែលមានបរិយាកាសល្អជាងទីប្រជុំជន។

មិនមានសំលេងយានជំនិះ។ ការសំរាកពីការសិក្សា មិត្តអាចដើរមើលស្ថាប្យកម្មរបស់ផ្ទះនីមួយៗ ស្អាតបែបអរិយ្យធម៌ជាតិរបស់ប្រទេសគេ។

គេហដ្ឋានខ្មែរ

កសាងនៅថ្ងៃទី 24 តុលា 1957 ប៉ារីស។

ផ្ទះនោះបានបិទទ្វា អស់រយះពេលជាងសាមសិបឆ្នាំ។

ចំនុចវិជ្ជមាន គឺមានបុណ្យ ជំលៀង និងទិវាផ្សេងៗជានិច្ច។ និស្សិតជាតិសាសន៏ដទៃអាចចូលរួម រាប់អាន និងចែករំលែកវប្បធម៌របស់ខ្លួន ហើយថែមទាំងមានអាហារសម្រន់។

ប៉ុន្តែការទទួល រាក់ទាក់ពីសំណាក់អ្នកធ្វើការនៅ Acceuil មិនមានវប្បធម៌បែបខ្មែរ នោះក៏ដោយសារតែពួកគេជាជនអន្តោប្រវេសន៏រស់នៅប្រទេសបារំាង។ សន្តិសុខមានចរិក មិនទទួលការងារក្រៅពីយាម ជនមិនស្គាល់មុខ និងដើរត្រួតពេលយប់ តាមគ្រប់ច្រក គ្រប់ជាន់។ អ្នកសម្អាត មានសិទ្ធចូលគ្រប់បន្ទប់ មួយដងក្នុងមួយសបា្តហ៏។ បើអវត្តមាន គេរាយការណ៏ទៅបុគ្គលិក Acceuil ។

មានកាលនោះ កាលដែលបុណ្យចូលសង្រ្កានខ្មែរ ការជួបជុំ រាំចង្វាក់ប្រពៃណី និងការទទួលទានអាហារ មានបរិយាកាសល្អប្រពៃ ព្រោះមានការចូលរួមពីសំណាក់គ្រួសាររាជវង្សសានុវង្ស។ ពួកគាត់មានការរាក់ទាក់និសិ្សតខ្មែរ ទំាងមិនធ្លាប់ជួបពីមុនសោះ។ តាមយោបល់ខ្ញុំ ពួកគាត់ជាជនបញ្ញាវន្ត មានចំនេះដឹង។

ចុចលីញខាងក្រោម ដើម្បីមើលរូបភាព៖

ទីកំសាន្តមានសុវត្តិភាព

សួនម៉ុងសូរី

taken by author

កីទ្បា ជាសកម្មភាពដែលអ្នកប៉ារីសចូលចិត្តធ្វើ នៅសួនច្បារ Montsouris  និងស្រូបយកខ្យល់អាកាស បន្ធូអារម្មណ៏ពីស្រេត្ត។ ពេលចុងសប្តាហ៏ មានទិដ្ធភាពអ៊ូអរ មានអ្នករត់ អ្នកដើរ អ្នកអានសៀវភៅ និងក្មេងរត់លេង។

Parc Montsouris ជាកន្លែងធម្មជាតិតែមួយគត់ដែលនៅជិតក្រុង។

បើគ្មានគ្នា ក៏អាចរកសកម្មភាពធ្វើបានដែរ មិនអផ្សុកទេ។ មានសុវត្តិភាព គ្រប់ពេល មិនថាព្រលប់ យប់អាត្រាត។ សម្លេង RER មិនបង្អន់សកម្មភាព ព្រោះមានអ្នកដំណើរជានិច្ច។

ផ្សារក្មេងក្រហម

ជាទីផ្សារ gastronomies du monde អ្នកដំណើរ ក៏ដូចអ្នកក្រុង ចូលចិត្តមកទិញម្ហូប ទទួលទានក្រែបប្រ៊ូម៉ាស តម្លៃ 9,50 ប្រាំបួនដុល្លារ និងសែងកង់សង់ទីម។ ពីមុនទីនោះ ជាមណ្ឌលកុមារកំព្រារ ដែលពួកគេពាក់ស្បៃក្រហម CAPE ROUGE តែក្លាយជា ទីផ្សារដែលសំបូរទៅដោយបរទេស។ គេដើរកំសាន្តជាក្រុមៗ មានស្រី មានប្រុស និងមិនជាធំទេ គឺតូចជាងផ្សាររុស្សីនៅភ្នំពេញ។ តំបន់ជុំវិញជាសង្កាត់ CHIC  នៅលើផ្លូវប្រ៊តាញ្ សង្កាត់ទី3។ 
sous le toit du Marché des Enfants Rouges
 
Sur le mur

 

 

 

ទីលានប្រជាសេរី

Marianne ជាវីរនារី។ នៅម៉េត្រូ République  មិត្តអាចរករូបសំនាក់ ដែលជានិមិត្តរូប និងមុនសម័យប៉ែលអេប៉ូក Belle époque 

នាងជារាស្រ្តដែលបានរើបម្រាស់ពីការជិៈជាន់ក្នុងរបបរាជានិយម។

postal card by author

 

postal card by author

យើងអាចនឹកដល់ភោជនីយដ្ឋានពីបណ្តាប្រទេសផ្សេងៗ មានដូចជា BBQ Koréen Italiano Fast-Food ល។

បណ្ណាល័យជាតិ

Bibliothèque Nationale de France មានសាលពត៌មាន ឬ្ “Salle de Presse” ដែលមានអត្តបទកាសែតចាស់ៗ ក៏ដូចជាសៀវភៅអំពីកម្ពុជា។ មជ្ឈមណ្ឌលភាពយន្តជាតិ ឬ្ Centre National de la Cinématographique មានដូចជា ina.fr  សាលធំៗ ជាកន្លែងដែលត្រូវតែស្គាល់។ យើងអាចរកបាននូវឯកសារពីសម័យសង្គមរាស្រ្តនិយម និងផ្សេងៗ។

Conférence គឺ free entrance ។ មិនចាំបាច់ ចំណាយប្រាក់ ទើបអាចលំហែកាយបាននោះទេ!

បណ្ណាគារមានសៀវភៅអក្សរសិទ្ប៏បារាំង ដោយអ្នកនិពន្ធល្បីៗ។ គួរអោយចង់អានណាស់មែនទេ? យើងអាចសុំប័ណ្ឌសមាជិក៕

៚៚៚សូមចែករំលែកអត្តបទនេះ បើមិត្តនិស្សិតសែ គឺស្មើនឹងការរាប់អានអ្នកនិពន្ធ៚៚៚

Categories: