ព្រះអាទិត្យថ្មីរះលើដែនដីប្រទេសបារាំង

La tristesse s’endors. La mour se réveille.

ទីក្រុងលីយ៉ុង ប្រទេសបារាំង

វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពន្នរាយ ជាតិថ្កើនថ្កាន។

អតីតកាលមិនអាចបំភ្លេចបាត់ទាំងស្រុងនោះទេគឺវាស្ថិតនៅក្នុងសារណសតិរបស់មនុស្សគ្រប់គ្នា។ និស្សិតដែលមកបន្តការសិក្សា នៅប្រទេសបារាំង អ្នកខ្លះមិនបានដឹងថាមានអ្វីកើតទ្បើងចំពោះប្រទេសជាតិរបស់ខ្លួននោះទេ។ បើមិនបានសិក្សាស្វែងយល់ ស្រាវជ្រាវពីប្រវតិ្តស្រុកខ្មែរ និងប្រវត្តិទំនាក់ទំនងអន្តរជាតិនោះទេ។ សំណាងល្អដែលមានដែលមានទឹកតាង និងកេរ្តិ៍តំណែល ឬបញ្ញាវន្តខ្មែរខ្លះនៅបរទេស ប្រទេសបារាំងបានបន្សល់ទុក នឹងបន្តសកម្មភាពចែករំលែកដល់យុវជនជំនាន់ក្រោយឪ្យបានសិក្សា និងយល់ដឹងអំពីសង្គ្រាមនៅមុន និងកំទ្បុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលបានកម្ចាយកម្ពុជាដល់សូន្យ។ នៅទីនេះ ខ្ញុំបានរកឃើញវត្ថុមុនឆ្នាំ1970 ជាច្រើនដូចជា៖  សារមន្ទីរ Rue du Cambodge សៀវភៅ Les Khmers Les Chansons Cambodgiens និង ខ្សែភាពយន្តចាស់ៗ Belle époques

សារមន្ទីរហ្គ្សីមេ នៅរាជធានីប៉ារីស

ទាំងនេះបានបញ្ជាក់ថា ខ្មែរមានប្រវត្តិខ្លាំងណាស់ដែរ។

និស្សិតមិនបានមកសិក្សានៅបរទេសមិនបានដឹងថាមានខ្មែរនិង មានសារមន្ទីរបារាំងផ្ទុកទៅដោយវត្ថុបុរាណខ្មែរ។

បើគ្មានបណ្តាញសង្គមទេ ឬSocial Madia មិនអាចមានឪកាសទ្បើយ។

 • ប៉ារីស សារមន្ទីរហ្គ្សីមេ ឬ GUIMET :
  • adresse: 6, Place d’Iéna, 75116 Paris,
  • និស្សិតប៉ារីសអាចទស្សនាមិនបង់ប្រាក់ ឬ entrée payant,
  • ច្រកចូល Bienvenue par les Khmer

មានវត្ថុបុរាណសម័យអាណាចក្រខ្មែរច្រើនណាស់ រួមទាំងព្រៈកេសព្រៈបាទវរ្មន៏ទី7។ ពេលយើងចូលដល់ច្រកសា្វគមន៍ ខ្មែរណាមិនភ្ញាក់ផ្អើល នឹកស្មានមិនដល់ថាមានវត្ថុបុរាណ ឆ្លងទ្វីបមកដល់អឺរ៉ុប។

បើតាមយោបល់ខ្លះដែលចង់បានវត្ថុទាំងនោះទៅលើទឹកដីកម្ពុជាវិញ ល្គឹកណាខ្មែរស្នើរទៅអ្នកគ្រប់គ្រងសារមន្ទីរនោះ អាចមានការសន្និដ្ឋានប្រគល់ទៅសារមន្ទីរកម្ពុជាវិញ។

 • Trocadéro (1900) សង្កាត់ទី16  នៅជិតសារមន្ទីរបន្តិច ទីលានដែលជនជាតិបរទេស ឬជនជាតិខ្មែរតែងតែបាតុកម្មរកការអនុវត្តសិន្ធិសញ្ញាប៉ារីស 1991។ ច្រកចេញពីម៉េត្រូ ត្រូកាដេរ៉ូ  Métro Trocadéro លីញ9 ឬ្ 6 បើយើងដើរពីច្រកចេញនោះ សំដៅទៅទ្វារចូលMusée Trocadéro កុំទាន់ចូលភ្លាម! នៅខាងលើក្បាលយើង ក្បែរជើងសសរ មានរូបអប្សរា នៅលាយទ្បំនឹងរូបសត្វដូចជា សត្វក្តាន់។
  20180809_132937
  រកឃើញដោយ Author

៚៚៚សូមចែករំលែកអត្តបទនេះ របស់អ្នកនិពន្ធ៚៚៚