ព្រះអាទិត្យថ្មីរះលើដែនដីប្រទេសបារាំង

La tristesse s'endors. La mour se réveille. ទីក្រុងលីយ៉ុង ប្រទេសបារាំង វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពន្នរាយ ជាតិថ្កើនថ្កាន។ អតីតកាលមិនអាចបំភ្លេចបាត់ទាំងស្រុងនោះទេគឺវាស្ថិតនៅក្នុងសារណសតិរបស់មនុស្សគ្រប់គ្នា។ និស្សិតដែលមកបន្តការសិក្សា នៅប្រទេសបារាំង អ្នកខ្លះមិនបានដឹងថាមានអ្វីកើតទ្បើងចំពោះប្រទេសជាតិរបស់ខ្លួននោះទេ។ បើមិនបានសិក្សាស្វែងយល់ ស្រាវជ្រាវពីប្រវតិ្តស្រុកខ្មែរ និងប្រវត្តិទំនាក់ទំនងអន្តរជាតិនោះទេ។ សំណាងល្អដែលមានដែលមានទឹកតាង និងកេរ្តិ៍តំណែល ឬបញ្ញាវន្តខ្មែរខ្លះនៅបរទេស ប្រទេសបារាំងបានបន្សល់ទុក នឹងបន្តសកម្មភាពចែករំលែកដល់យុវជនជំនាន់ក្រោយឪ្យបានសិក្សា និងយល់ដឹងអំពីសង្គ្រាមនៅមុន និងកំទ្បុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលបានកម្ចាយកម្ពុជាដល់សូន្យ។ នៅទីនេះ ខ្ញុំបានរកឃើញវត្ថុមុនឆ្នាំ1970…